ខេត្តកំពង់ស្ពឺ ៖ ដោយបានកាអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាកាកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួល នីតិវិធី ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១១ និង៥០ នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការណ៍ជាមួយកម្លាំងមូលដ្ឋានក្រុងឧដុង្គម៉ែជ័យ នៅចំណុច ភូមិ វិហាខ្ពស់សង្កាត់ វាំងចាស់ ក្រុង ឧដុង្គម៉ែជ័យ ដឹងនាំដោយ លោក វរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់
ជនសង្ស័យរួមមាន:
១.ឈ្មោះ ហេង សុខខុម ភេទ ប្រុស អាយុ
២៥ឆ្នាំ ទីលំនៅ ភូមិ វិហាខ្ពស់ សង្កាត់ វាំង ចាស់ក្រុង ឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
២.ឈ្មោះ នឿន នី ភេទ ប្រុស អាយុ ២២ ឆ្នាំ ទីលំនៅភូមិ ក្នុងវាំង សង្កាត់ វាំងចាស់ ក្រុង ឧដុង្គម៉ែជ័យ ខេត្ត កំពង់ស្ពឺ។
៣.ឈ្មោះ ថាច់ រតនា ភេទ ប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅភូមិ ឈូកសរ សង្កាត់ ព្រះស្រែ ក្រុង ឧដុង្គម៉ែជ័យ ខេត្ត កំពង់ស្ពឺ
ចាប់យកវត្ថុតាងរួមមាន ៖
១. ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៨ កញ្ចប់( តូច ០៤ ធំល្មម ០៤)
២. ទូរស័ព្ទចំនួន ០៣ គ្រឿង
៣.ម៉ូតូចំនួន ០១ គ្រឿង
៤. ឧបករណ៌ប្រើប្រាសគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។