មេប៉ូលិស ក្រុងភ្នំពេញ បញ្ជាអោយអញ្ជើញមន្រ្តីនគរបាល ចុះអនុវត្តច្បាប់ ចរាចរណ៍គោលដៅ ខណ្ឌសែនសុខ មកសួរនាំនៅស្នងការ និង អញ្ជើញ លោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយ តាមបណ្តាញសង្គម!

ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា តាមបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ

ចំពោះករណី ដែលសមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ហានៅគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាមួយ លោកបណ្ឌិត សុខ ទូច ដោយ ឯកឧត្តមស្នងការ បានឲ្យការិយាល័យបុគ្គលិក អញ្ជើញមន្រ្តីនគរបាល ចុះអនុវត្តច្បាប់ ចរាចរណ៍គោលដៅ ខណ្ឌសែនសុខ មកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយឲ្យលោកស្នងការរងផែនការងារនគរបាលចរាចរណ៍ និងលោកស្នងការរងទទួលដឹកនាំពង្រឹង ការងារអធិការដ្ឋាននគរបាលខណ្ឌសែនសុខ អញ្ជើញ លោក បណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយបញ្ហាដែលមានការបង្ហោះផ្សព្វផ្សាយ តាមបណ្តាញសង្គមដោយចោទប្រកាន់មកលើសមត្ថកិច្ច ថាបានប្រើពាក្យមិនសមរម្យចំពោះគាត់៕
អត្ថបទដែលជាប់ទាក់ទង
Open

Close