លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភជាថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ជួបទុក្ខលំបាកក្នុងខេត្តកំពង់ស្ពឺ!

កំពង់ស្ពឺ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី បានដឹកនាំ លោកមេបញ្ជាការរង ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក ស្នាក់កាសន្តិសុខ និងក្រុមការងារ អាវុធហត្ថ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលមានជីវភាព ខ្វះខាត់ ជួបការលំបាក។

ឈ្មោះ ម៉េន ស្រីមុំ ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកថវិកាសរុបចំនួន ២០០,០០០រៀល,រទេះរុញ ចំនួន ១គ្រឿង និងគ្រឿងឧបភោគបរិភោគរួមមាន(អង្ករ០២បាវ,ទឹកសុទ្ធ០២កេស,មីម៉ាម៉ា០២កេស,ត្រីខ០១យួរ,ទឹកត្រីនិងទឹកស៉ីអ៉ីវ ០២យួរ)៕

ក្រោយពីបានទទួលនូវអំណោយដ៏ថ្លៃថ្លានេះផងដែរ គាត់បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ យ៉ាងក្រៃលែង និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នឹងជួនពរជ័យដល់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បូត្រា បុត្រី ព្រមទាំងក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close