កាត់ទឹកមិនដាច់ កាត់សាច់មិនបាន! តែកូនប្រុសសំណប់ចិត្ត បែកថ្នាំ ទៅហើយ ពុកមានតែពឹងពាក់ ប៉េអឹម ទេ!

កំពង់ស្ពឺ ៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ បានធ្វើកាឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធ ករណី ជនប្រើប្រាស់គ្រឿងញៀនលើសកម្រិត (បែកថ្នាំ)។ ដោយយោងទៅ បណ្ដឹងផ្ទាល់មាត់ របស់អាណាព្យាបាលឈ្មោះ ឡេង ចែម ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរនិវត្តន៍ជន មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ (ត្រូវជាឪពុកបង្កើត) បានប្ដឹងពឹងពាក់ឲ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់និងនាំខ្លួន ឈ្មោះ ឡេង វិចិត្រ ភេទប្រុស អាយុ ៣៧ ឆ្នាំ (ត្រូវជាកូនប្រុសបង្កើត) អោយបញ្ជូនទៅមណ្ឌលអប់រំកែប្រែដើម្បីស្ដារនីតិសម្បទា។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនិតិវិធី បញ្ជូនទៅមណ្ឌលកែប្រែយាយម៉ៅពេជ្រនិល៕
អត្ថបទដែលជាប់ទាក់ទង
Open

Close