កងរាជអាវុធហត្ថខេត្ត កោះកុង ៖ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង ៣នាក់ សហការជាមួយមន្រ្តី សាខាគយនិងរដ្ឋាករខេត្តកោះកុង ឃាត់ចាប់ រថយន្តចំនួន ១គ្រឿង នៅចំណុចតាមបណ្តោយផ្លូវខាងត្បូងផ្សារដងទង់ ស្ថិតនៅភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៖
1- រថយន្តម៉ាក LEXUS RX330 ឆ្នាំ 2006 ពណ៌ស, ចង្កូតឆ្វេង, ទំហំស៊ីឡាំង 3300 CC ,(យោងតាមលេខតួ) -លេខតួ JTJHA31U160102237 ,លេខម៉ាស៊ីន NIL
– លតាប័ត្រលេខ 05-003174
– ពាក់ស្លាកលេខភ្នំពេញ 2T-6560
– ឯកសារបង់ពន្ធនាំចូល
បច្ចុប្បន្នរថយន្តខាងលើ បាននាំមករក្សាទុកជាបណ្តោះអាសន្ន នៅសាខាគយនិងរដ្ឋាករខេត្តកោះកុង ដោយបានធ្វើកំណត់ហេតុ ល្មើសច្បាប់ គយ តាមនីតិវិធីច្បាប់ជាធរមាន។

