លោកជំទាវរដ្ឋមន្ត្រី ចម និម្មល អញ្ជើញជាអធិបតីពិធីចុះហត្ថលេខា លើអនុស្សរណៈ ស្តីពី កិច្ចសហការរួមគ្នារវាង ធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា
ស៊ីដនី ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហការរួមគ្នារវាង ធុរកិច្ចកម្ពុជា-អូស្ត្រាលី ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
ការចុះអនុស្សរណៈនេះ គឺដើម្បីជំរុញទីផ្សារនាំចេញផលិតផលកម្ពុជាទៅអូស្ត្រាលី ដោយផ្តោតជាពិសេសលើការនាំចេញអង្ករ និងគ្រាប់ស្វាយចន្ទី ដោយមានការចូលរួមពីមន្រ្តីក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តំណាងក្រុមហ៊ុនកម្ពុជា និងអូស្រ្តាលី រួមមាន៖
(១). ក្រុមហ៊ុន Amru Rice Cambodia Co., Ltd និង Green Group Pty. Ltd
(២). ក្រុមហ៊ុន Khmer Foods Group Co., Ltd និង MarketPlace Fresh Pty Ltd
(៣). ក្រុមហ៊ុន Mirarth Agri Tech និង MarketPlace Fresh Pty Ltd
(៤). ក្រុមហ៊ុន Mirarth Agri Tech និង Omara Import & Export
(៥). Mirarth Agri Tech និង Balha Sweets។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានបង្ហាញនូវគ្រាប់ស្វាយចន្ទីកម្ពុជាដែលមានទំហំធំជាងគេបំផុតក្នុងពិភពលោកដល់តំណាងវិស័យឯកជនអូស្ត្រាលី ដើម្បីផ្សព្វផ្សាយ និងជំរុញការនាំចេញបន្ថែមទៀតផងដែរ។
រូបថត៖ ក្រសួងពាណិជ្ជកម្ម