ក្រសួង បានសិក្សាស្រាវជ្រាវ សម្របសម្រួល និងរៀបចំកិច្ចប្រជុំពិភាក្សាជាច្រើនលើក ច្រើនសារ ជាមួយ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក អតិថិជន និងភាគីពាក់ព័ន្ធ លើ ករណី ការមិនអនុវត្តតាមកិច្ចសន្យា ក្នុងគម្រោងសាងសង់ផ្សារ ជីស៊ី អូរឫស្សី តាមកាលបរិច្ឆេទកំណត់ ពេលនេះ…!
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូន អតិថិជនរបស់ គម្រោងអភិវឌ្ឍន៍ផ្សារ វីស៊ី អូរឫស្សី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួង ដ.ន.ស. បានសិក្សាស្រាវជ្រាវ សម្របសម្រួល និងរៀបចំកិច្ចប្រជុំពិភាក្សាជាច្រើនលើក ច្រើនសារ ជាមួយ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក អតិថិជន និងភាគីពាក់ព័ន្ធ លើ ករណី ការមិនអនុវត្តតាមកិច្ចសន្យា ក្នុងគម្រោងសាងសង់ផ្សារ ជីស៊ី អូរឫស្សី តាមកាលបរិច្ឆេទកំណត់។
ក្រោយកិច្ចប្រជុំ សម្របសម្រួល និងដោះស្រាយគ្រប់ភាគីពាក់ព័ន្ធ បានយល់ព្រមទទួលយកការដោះស្រាយ បញ្ចប់វិវាទ ស្នើឡើងដោយក្រសួង ដ.ន.ស. និងមានលទ្ធផលដូចមាននៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ។
ក្រសួង ដ.ន.ស. សូមថ្លែងអំណរគុណ ចំពោះអតិថិជន និងក្រុមហ៊ុន ដែលមានឆន្ទៈ ចូលរួមដោះស្រាយ ក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។