បាត់ដំបង៖ ស្ត្រីម្នាក់ យកកាំបិតកាប់ក កូនស្រីបង្កើត បណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង២០នាទី រសៀល ថ្ងៃទី១៤ ខែគុម្ភៈ ឆ្នាំ២០២៥ ចំណុចក្រុមទី៨ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុភ្លាមៗនោះ អ្នកភូមិផងរបងជាមួយ នាំគ្នាទៅអើតមើលតាមបង្អួច ដោយសារលឺសម្លេងក្មេងស្រីស្រែកយំខុសពីធម្មតា ស្រាប់តែ ឃើញឈាម ពេញការ៉ូ បន្ទាប់មកបានទូរស័ព្ទហៅប្តី របស់ស្ត្រី ជាជនសង្ស័យ ដែលកំពុងសុីឈ្នួលបូមទឹកដាក់ស្រែ អោយអ្នកភូមិ ត្រលប់មកផ្ទះវិញជាប្រញ៉ាប់។
មួយរំពេចក្រោយប្តីក៍បានមកដល់នាំគ្នាគាស់ទ្វារ ចូលក្នុងបំណងជួយសង្គ្រោះកូនស្រី ប៉ុន្តែជាអកុសល ក្មេងស្រីរងគ្រោះត្រូវបានម្តាយកាប់កពីក្រោយដាច់ក ជាប់ស្បែកពីមុខបន្តិច ដាច់ជើង ដាច់ដៃ ទុកក្នុងធុងទឹកកក។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុបានអោយដឹងថា៖ ស្ត្រីជាជនសង្ស័យ ឈ្មោះ តួ សុភា ភេទស្រី អាយុ៣០ឆ្នាំ (មានជម្ងឺសរសៃប្រសាទ) រីឯកូនស្រី រងគ្រោះ ឈ្មោះ ហឿម ស្រីម៉ាច អាយុ២ឆ្នាំ រស់នៅជាមួយគ្នា ក្នុងភូមិ ឃុំ កើតហេតុខាងលើ។
ប្រភពបានបន្តថា៖ទម្លាប់ស្ត្រីរូបនោះ មានចរិក កាច សាហាវ ចូលចិត្តសម្ងំនៅតែក្នុងផ្ទះតែម្នាក់ឯង មិនសូវនិយាយស្តី ជាមួយក្រុមគ្រួសារនិងអ្នកជិតខាងឡើយ។
ទោះបីជាមានការអះអាងពីប្រជាពលរដ្ឋថាឃាតករ ធ្លាប់លេបថ្នាំសសៃប្រសាទក៍ដោយ ពេលនេះ សមត្ថកិច្ច ចាប់ខ្លួន ជនសង្ស័យ យកទៅឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង រងចាំនគរបាល ជំនាញ ធ្វើកោសល្យវិច័យទៅលើ(សព) កុមារីរងគ្រោះ និង រៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
ដោយ ៖ សុខ កុសល