ជនជាតិចិន មួយក្រុម មានទំនាស់ ផ្ទុះអាវុធ នៅចំនុចជិតសណ្ធាគា BIC BANK មុខព្រលាន

ភ្នំពេញ៖ ប្រភព បញ្ជាក់ថា នៅ វេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៥ នៅចំនុចជិតសណ្ធាគា BIC BANK ក្នុងភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាធានីភ្នំពេញ មាន ករណី ផ្ទុះអាវុធ មួយលេីកបង្ករឡេីង ដោយជនជាតិចិនមួយក្រុមមិនដឹងប៉ុន្មាននាក់ជិះរថយន្តចំនួន២គ្រឿង

1. ម៉ាក BESTUNE ពាក់ផ្លាកលេខ 2CA -7210 ពណ៍ប្រផេះ

2. ម៉ាកម៉ែកសុីដេសពណ៍ខ្មៅពាក់ផ្លាកលេខកម្ពុជាSAM9889

បានផ្ទុះអាវុធឡេីងលេីមួយគ្រាប់រួចនាំគ្នាឡេីងឡានគេចខ្លួនបាត់អស់

  វត្ថុតាងបន្សល់ទុក

1.គ្រាប់មិនទាន់ផ្ទុះចំនួន1គ្រាប់

លុះដល់វេលាម៉ោង ១៤ និង៤៥នាទីថ្ងៃដដែល នៅចំនុចក្រោយ ហាង កាហ្វេប្រោន ស្ថិតក្នុងភូមិតាងួន១ សង្កាត់កកាប១ ខណ្ឌពោធិសែនជ័យ កម្លាំងនាយកដ្ធានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដកហូត រថយន្ត មួយគ្រឿង ម៉ាក BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខ 2CA 7210 ដែលប្លុងចោល នៅចំនុចខាងលេី និងឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលមកយករថយន្តខាងលេី។ 

នៅក្នុងរថយន្ត មានអាវុធ វែងប្រភេទ AK ចំនួន ២ដេីម។ 

បច្ចប្បន្នរថយន្ត និងអាវុធ និងមនុស្ស បញ្ជូនទៅក្រសួងមហាផ្ទៃដេីម្បីបន្តរនីតិវិធី។  

អត្ថបទដែលជាប់ទាក់ទង
Open

Close