កម្លាំងអាវុធហត្ថស្រុកសំពៅលូន ឃាត់ខ្លួនស្រ្តី៤នាក់ ពីបទជួញដូរថ្នាំញៀន

បាត់ដំបង៖យោងតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ញាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ចំពោះមូលដ្ឋាននៃកងរាជអាវុធហត្ថទាំង១៤ ក្រុង ស្រុក ទើបលោក អនុស្សាវរីយ៍ទោ លាង សុខលី មេបញ្ជាការ អាវុធហត្ថ ស្រុកសំពៅលូន ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធករណីជួញដូរ ថ្នាំញៀន ខុសច្បាប់ លួចលក់ ក្រោមរូបភាព លក់ឥវ៉ាន់ចាប់ហួយ។

ជនសង្ស័យទាំងអស់មានឈ្មោះដូចខាងក្រោម៖ ទី១-ឈ្មោះ វ៉ន វិុ ភេទស្រី អាយុ១៨ឆ្នាំ ទី២-ឈ្មោះ ចុក សុភាព ភេទស្រី ៤៤ឆ្នាំ ទី៣-ឈ្មោះ ហេង ស្រីនូ ភេទស្រី អាយុ ៣៤ឆ្នាំ និង ទី៤-ឈ្មោះ សយ មាន់ ភេទស្រី ទាំង៤នាក់នេះ រស់នៅក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃ១៣ ខែគុម្ភៈ ឆ្នាំ២០២៥ នៅចំណុចខាងលើ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖១-ម្សៅក្រាមពណ៌សថ្លា (ice) ចំនួន២២៧ កញ្ចប់ ទម្ងន់៤៩.៦ក្រាម។

២-ថ្មាំញៀន ប្រភេទ WY ចំនួន៤៣ គ្រាប់ និង ទូរសព្ទដៃ ចំនួន២គ្រឿង ជាកម្មសិទ្ធិរបស់ជនសង្ស័យ ប្រើប្រាស់ សម្រាប់ជួញដូរគ្រឿងញៀន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនទៅ ទីបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕

ដោយ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close