កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួល នីតិវិធី ពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៣:៥០នាទី កម្លាំងមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោក វរសេនីយ៍ទោ ណុល ដារ៉ា សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជាង រចនា បានធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ស្ថិតនៅភូមិតានី ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទី១.ឈ្មោះ អុល លីមឆ័ង ភេទប្រុស អាយុ២៨ឆ្នាំ,ទី២.ឈ្មោះ ផុន ម៉ូលីណាឈឺ ភេទប្រុស អាយុ២៥ឆ្នាំ,ទី៣.ឈ្មោះ សំរិទ្ធ ពុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤.ឈ្មោះ ធីម ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ។
ដោយចាប់យកវត្ថុតាងរួមមាន:ម្សៅសរក្រាមសង្ស័យថាសារធាតុញៀនចំនួន ០៣ កញ្ចប់(តូចចំនួន ០២ ធំចំនួន ០១ ),ជញ្ជីងថ្លឹងចំនួន ០១ ,ទូរស័ព្ទចំនួន ០២ គ្រឿង,ម៉ូតូចំនួន ០៤ គ្រឿង,កាំភ្លើងកែឆ្នៃចំនួន ០១ ដើម ,ស្លាកលេខម៉ូតូចំនួន ០១ (កោះកុង 1A-2787),កាំបិទចំនួន ០១ ដើម,ដាវចំនួន ០១ ដើមនិងថង់ច្រក និងឧបករណ៌ប្រើប្រាសគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺ៕