សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប បានរៀបចំធ្វើពិធីសម្បថផ្តល់នីតិសម្បទា ជានគរបាលយុត្តិធម៌ ជូនមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប ចំនួន៤រូប
ខេត្តកែប៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប មានរៀបចំពិធីសម្បថផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ ជូនមន្ត្រីរាជការនៃមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកែប ចំនួន៤រូប។
សមាសភាពក្រុមប្រឹក្សាពិធីសម្បថ រួមមាន ៖
១. ឯកឧត្តម ហន សុខេមរិន ប្រធានសាលាដំបូង ជាប្រធានក្រុមប្រឹក្សា
២. លោក ហេង សុខជា ជាអនុប្រធានសាលាដំបូង ជាចៅក្រមប្រឹក្សា
៣. លោក ស៊ិន ពិសិដ្ឋ ចៅក្រម ជាចៅក្រមប្រឹក្សា
៤. ឯកឧត្តម ខាន់ សុផល ជាតំណាងអយ្យការ
៥. លោក ចែម មាស ជាក្រឡាបញ្ជីពិធី
អង្គពិធីបានបញ្ចប់ប្រកបដោយបរិយាកាសស្និទ្ធស្នាលរីករាយ ។






