បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនអ្នកប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកមួយចំនួនបានផ្សព្វផ្សាយដោយលេីកឡេីងថា ផ្សារណាត់បាត់ដំបងកំពុងឆេះដោយយករូបភាពចាស់មកផ្សព្វផ្សាយ នាំបង្កឱ្យមានការភាន់ច្រឡំ ពីមជ្ឈដ្ឋានមហាជនខ្លះដែលមិនបានដឹងរឿង ដែលការពិតជាក់ស្តែងមិនមានករណីនេះកេីតឡេីងនោះទេនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥នេះ។
ឃេីញការផ្សព្វផ្សាយបែបនេះ លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្នេីឱ្យម្ចាស់គណនីខាងលេី បញ្ឈប់ជាបន្ទាន់ចំពោះការផ្សព្វផ្សាយនូវព័ត៌មានមិនពិតដែលមានចេតនាបំពុលបរិយាកាសសង្គម ហេីយស្នេីដល់អ្នកប្រេីប្រាស់បណ្តាញសង្គមកុំបន្តការចែកចាយនូវព័ត៌មានមិនពិតនេះតទៅទៀត។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជន អ្នកប្រេីប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន៕(ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស)