លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាសារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros
ហ្វីលីពីន ៖ នាព្រឹកថ្ងៃអង្គារ ទី១១ កុម្ភៈ ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាសារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
សារមន្ទីរ Centro de Turismo Intramuros and Museo de Intramuros ឬជាភាសាសាមញ្ញត្រូវបានគេហៅថា Centro de Turismo គឺជាមជ្ឈមណ្ឌលទេសចរណ៍ និងសារមន្ទីរដែលមានតាំងពិពណ៌វត្ថុបុរាណប្រវត្តិសាស្ត្រ ជាច្រើន និងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ពិសេសទាក់ទិនទៅនិងរឿងរាវមុនសម័យអាណានិគម របស់ទីក្រុង Walled City សម័យអាណានិគមអេស្បាញ សម័យកាលបំផ្លិចបំផ្លាញក្នុងសង្រ្គាមលោកលើកទី២ សម័យកាលរស់ឡើងវិញ និងសម័យកាលអភិវឌ្ឍន៍នាពេលអនាគត របស់សាធារណរដ្ឋហ្វីលីពីន។










