កិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំអនុញ្ញាតលើក ផ្លាកឈ្មោះ លំនៅដ្ឋានសុខសាន្ត២៦ ឈ្នះ ឈ្នះ នៅទីតាំងបុរី ម៉ន ដានី
ភ្នំពេញ ៖ នៅថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង០០នាទីរសៀល រដ្ឋបាលខណ្ឌចំនួន២ គឺខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌកំបូល បានបើកកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំអនុញ្ញាតលើក ផ្លាក ឈ្មោះ លំនៅដ្ឋានសុខសាន្ត២៦ ឈ្នះ ឈ្នះ នៅទីតាំងបុរី ម៉ន ដានី គម្រោងទី២៦ ស្ថិតនៅភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងភូមិប្រាសាទ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ក្រោមអធិបតីភាពលោក សំ សារ៉ាវុធ អភិបាលរងខណ្ឌ តំណាងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារ រួមជាមួយ លោក គន់ ចាន់សុភារី អភិបាលរងខណ្ឌកំបូល តំណាងលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងក្រុមការងារ។







