ស្នងការក្រុងភ្នំពេញ ៖ ករណី បង្ហោះហ្វេសប៊ុក ប្លន់ម៉ូតូ នៅសែនសុខ តើត្រូវ អោយសមត្ថកិច្ច ជួយអប់រំគាត់ ឬត្រូវចេញមុខ បកស្រាយយ៉ាងណា…?
ភ្នំពេញ ៖លោកឧត្តមសេនីយ៍ឯកជូន ណារិន្ទ ស្នងការក្រុងភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យទី៩ ខែកុម្ភ: ឆ្នាំ២០២៥ ព្រឹក ខ្ញុំឃើញផេកមួយបង្ហោះថា សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសីល្បៈត្រូវចោរប្លន់ច្រើន! ខ្ញុំបានឱ្យសមត្ថកិច្ចស្រាវជ្រាវថាមិនមានករណីនេះកើតឡើងទេ។ អ្នកនាំពាក្យស្នងការដ្ឋានបង្ហោះប្រាប់ថាបើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ច!
លោកឧត្តមសេនីយ៍ឯកជូន ណារិន្ទ បញ្ជាក់បន្ថែមថា ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង (បានលុយ ៩៣០ ដុល្លារ) ហើយប្រាប់ក្រុមគ្រួសារ ថាត្រូវចោរប្លន់ បំពុល សង្គម តើ ត្រូវគិតយ៉ាងម៉េចវិញ?
តើត្រូវ អោយសមត្ថកិច្ច ជួយអប់រំគាត់ ឬត្រូវចេញមុខ បកស្រាយយ៉ាងណា ជូនមហាជនដើម្បីជៀសវាង ការភ័យខ្លាច ដែលខ្លួនបានបំភ្លៃការពិត តាមផេកនោះ?
លោកឧត្តមសេនីយ៍ឯកជូន ណារិន សូម ចូលរួមសហការណ៍ ជាមួយសមត្ថកិច្ចយើងខ្ញុំដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។




