ភ្នំពេញ៖ ដោយក្តីគោរព និងសេចក្តីជ្រះថ្លា! លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ពិតជាជឿជាក់ លើទឹកចិត្តដ៏បរិសុទ្ធរបស់ព្រះចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត វត្តដីដុះ និងសូមកោតសរសើរ ចំពោះការខិតខំជាវឈើ យកមកកសាងវត្តអារាម ដែលជាទីសក្ការៈដ៏សំខាន់របស់ពុទ្ធបរិស័ទខ្មែរយើង។
លោក គីម រិទ្ធី ៖ ក្នុងនាមជាពុទ្ធសាសនិក ខ្ញុំករុណា និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមចូលរួមបច្ច័យម្នាក់ចំនួន ១០លានរៀល (សរុប ២០លានរៀល) ដើម្បីជាចំណែកក្នុងការកសាងវត្តដីដុះ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោក គីម រិទ្ធី សូមអំពាវនាវដល់បងប្អូន ពុទ្ធបរិស័ទទាំងអស់ សូមចូលរួមចំណែកក្នុងការលើកស្ទួយព្រះពុទ្ធសាសនារបស់យើង ជាជាងការឈរមើល និងរិះគន់។ ការចូលរួមនេះ មិនត្រឹមតែជាការជួយដល់វត្តអារាមប៉ុណ្ណោះទេ តែជាការសាងកុសលផលបុណ្យសម្រាប់ខ្លួនឯងផងដែរ។
បងប្អូនអាចចូលរួមធ្វើបុណ្យកសាងវត្ដដីដុះ តាមរយៈ ព្រះសិរីរក្ខិតមុនី ញ៉ សាវី ព្រះចៅអធិការវត្តបុទមរតនដីដុះ ដែលមានលេខទូរស័ព្ទ +85512236937 និងគណនី QR Code ខាងក្រោមនេះ។
សូមអនុមោទនា