លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ឆាប់ៗខាងមុខ

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយដល់កងកម្លាំងនគរបាលក្រោមឱវាទ ស្តីពីផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនការងារសេនាធិការ បានឡើងអានផែនការ ការពារ ផ្សព្វផ្សាយដល់កងកម្លាំង បែកចែកការងារ គោលដៅ និងការទទួលខុសត្រូវ ដល់កងកម្លាំងនគរបាល សំដៅធ្វើយ៉ាងឲ្យការងារនេះ ទទួលបានជោគជ័យ និងប្រកបដោយភាពរលូនរហូតដល់ចប់កម្មវិធី។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កងកម្លាំងនគរបាលទាំងអស់ -ត្រូវអនុវត្ត បញ្ជាការទទួលខុសត្រូវតាមចំនុចនីមួយៗ -ត្រូវចាត់តាំងកម្លាំងអនុវត្ត និងធ្វើផែនការលម្អិតឲ្យបានច្បាស់លាស់ -គ្រប់គោលដៅដែលត្រូវការពារ -ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឲ្យបានល្អប្រសើរ។ ពិសេសត្រូវរៀបចំនិងសម្រួលចរចរណ៍ជូនក្បួនរថយន្តថ្នាក់ដឹកនាំ ប្រតិភូអមដំណើរ ប្រជាពលរដ្ឋ តាជី យាយជី និងព្រះសង្ឃឲ្យបានល្អ និងកុំឲ្យមានការកកស្ទះដល់ដំណើរការប្រារព្ធពិធី៕
អត្ថបទដែលជាប់ទាក់ទង
Open

Close