អភិបាលក្រុងភ្នំពេញ ចុះ​ពិនិត្យ​ការ​ដាក់​របាំងដែក​ របាំង​ថ្មពុះចែកទ្រូង​ផ្លូវ​

ភ្នំពេញ៖ នា​ព្រឹក​ថ្ងៃ​សុក្រ​ ១០កេីត​ ខែមាឃ​ ឆ្នាំ​រោង​ ឆស័ក​ ព.ស.២៥៦៨​ ត្រូវ​នឹង​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​នេះ​ លោក​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​ដឹកនាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ចុះ​ពិនិត្យ​ការ​ដាក់​របាំងដែក​ របាំង​ថ្មពុះចែកទ្រូង​ផ្លូវ​ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវ ដូចខាងក្រោម៖
១-ដំឡើង​របាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។
២-ដំឡើង​របាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង។

អត្ថបទដែលជាប់ទាក់ទង
Open

Close