រថយន្តដឹកអ្នកដំណើរ ដឹកលោកគ្រូ អ្នកគ្រូ និស្សិត ធ្វេីដំណេីរទស្សនៈកិច្ច នៅខេត្តមណ្ឌលគិរី ជួុបគ្រោះថ្នាក់ នៅចំណុច ភ្នំអូរតេ (ហៅផ្លូវអន្ទង់អាំង) របួសធ្ងន់ស្រាល ច្រើននាក់
ខេត្តមណ្ឌលគិរី៖ នៅរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំង ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយក ថវិកា មួយចំនួនប្រគល់ ជូនដល់ ជនរងគ្រោះ រួមមាន លោកគ្រូ អ្នកគ្រូ និស្សិត អ្នកបើកបរ និងជំនួយការអ្នកបើកបរ នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម ដែលរងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលធ្វេីដំណេីរទស្សនៈកិច្ច នៅខេត្តមណ្ឌលគិរី ។
គ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នក របួសធ្ងន់៣នាក់ ស្រី២នាក់ ប្រុស ១នាក់ របួសស្រាល១១នាក់ ស្រី៤នាក់ ប្រុស៧ ននាក់ អ្នកធ្វេីដំណេីរ សរុបចំនួន ៤៦នាក់ រួមទាំងអ្នកបើកបរ ដែលគ្រោះថ្នាក់នេះ បានកើតឡើងស្ថិតនៅចំណុច ភ្នំអូរតេ (ហៅផ្លូវអន្ទង់អាំង) ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្ន អ្នករបួសធ្ងន់ចំនួន ៣ នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ឯអ្នករបួសស្រាល និងអ្នកគ្មានរបួស ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានរៀបចំរថយន្ដក្រុងរបស់សាលាខេត្ត ចំនួន០៣គ្រឿង ព្រមទាំងឡានសារ៉ែនរបស់ស្នងការដ្ឋានខេត្ត ដឹកជូនបន្តទៅរាជធានីភ្នំពេញវិញ៕