ឯកឧត្តម កើត ឆែ ៖ ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពរឹងមាំដូចសព្វថ្ងៃ អាស្រ័យដោយប្រទេសមាន “សន្តិភាព” និង “ស្ថិរភាពនយោបាយ” ដែលរកបានមកដោយលំបាកបំផុតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយកំពុងបន្តថែទាំយ៉ាងដិតដល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត !

ភ្នំពេញ៖នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខណ្ឌដង្កោ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចូលរួម ជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ។

ឯកឧត្តម កើត ឆែ បានជំរាបជូនអង្គមហាសន្និបាតអំពីតួនាទីរបស់សមាគម ក្នុងការការពារផលប្រយោជន៍របស់ក្រុមប្រឹក្សាខណ្ឌ-សង្កាត់ នៃរាជធានីភ្នំពេញ និងការលើកកម្ពស់សមត្ថភាពសមាជិក-សមាជិកាក្រុមប្រឹក្សា ឱ្យបំពេញមុខងារជាតំណាងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម កើត ឆែ បានគូសបញ្ជាក់ប្រាប់អង្គមហាសន្និបាត ថា ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានភាពរឹងមាំដូចសព្វថ្ងៃ អាស្រ័យដោយប្រទេសមាន “សន្តិភាព” និង “ស្ថិរភាពនយោបាយ” ដែលរកបានមកដោយលំបាកបំផុតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយកំពុងបន្តថែទាំយ៉ាងដិតដល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទដែលជាប់ទាក់ទង
Open

Close