គ្រោះថ្នាក់ចរាចរណ៍នៅ ចំណោទ​ឡេីងភ្នំ​ លោកយាយ ម៉ៅ​ពេជ្រនិល ទៀតហើយ! ស្លា.ប់ និងរបួ.សធ្ង.ន់ស្រាលច្រើននាក់​ 

កំពង់ស្ពឺ​៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ត្រង់ចំណុចចុះចំ​ណោត ភូមិទី៦ ឃុំយា​យម៉ៅពេជ្រនិល ស្រុកភ្នំស្រួច មា​ន ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡេីង រវាង​រថយន្ត១​គ្រឿង ម៉ាក HY​UNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3​E-​7​768 បើកបរ ដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ​៤៨​ឆ្នាំ ភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាង​លិច មកដល់ចំណុចខា​ងលើ បានទៅបុករថយន្ត ១គ្រឿង ម៉ាក ISUZU ពណ៌​ស ពាក់ផ្លាកលេខភ្នំពេញ 3F-8332 បើកបរ ដោយ ឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង អ្នករួមដំណើរ ម្នាក់ ក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដា​លឲ្យគ្រោះថ្នាក់ មនុស្ស និងខូចខា​តទ្រព្យសម្បត្ដិ​ ស្លាប់​៣នាក់​ ប្រុស និងខូចខាតរថយន្ត២គ្រឿងធ្ងន់។

លោកអធិការ​នគរបាល​ស្រុក​ភ្នំ​ស្រួច​ បា​នអោយដឹងថា​ ក្រោយទទួលបាន​ព័ត៌មាន​ពីហេតុការណ៍គ្រោះថ្នាក់ខាងលេី​ លោកបានបញ្ជាអោយកំលាំងនគរ​បា​ល​ ដែលប្រចាំការនៅគោលដៅ លោកយាយម៉ៅ​ ប៉ុស្តិ៍​ន​គ​របាលរដ្ឋបាល​ និងផ្នែកសណ្ដាប់ធ្នាប់​ ចុះសម្រួលសង្រ្គោះបន្ទាន់​ ប៉ុន្ដែ ​អកុសលអ្នកដំណេីរ ក្នុងរថយន្ដ របួសធ្ងន់ ទេីបបណ្ដាលអោយស្លាប់។

សមត្ថកិច្ចជំនាញ សន្និដ្ឋាន​ ថា ករណីគ្រោះថ្នាក់ខាងលើ ​បណ្ដាល​មក​ពី ​អ្នកបេីកបររថយន្ដស្ទួច រេចង្កូត ទៅផ្នែកគន្លងផ្លូ វរថយន្ដ ដែលចុះចំ​ណោទ​ ទេីបបណ្ដាលអោយ​បុកគ្នា​តែម្ដង​ រីឯ​វត្ថុតាងរថ​យ​ន្ដទាំង២គ្រឿង សមត្ថកិច្ច បានស្ទូច​យកមករក្សាទុកនៅ អធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិ​ធី​។

សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សំណូមពរ​ អ្នកបេីកបរ​រថយន្ត​ធន់​ធ្ងន់​ ឬទេសចរណ៍គ្រប់ប្រភេទ​ មេត្តា​កុំបេីកបរលេីសម៉ោងកំណត់ នៃសុខ​ភាពផ្ទាល់ខ្លួន​ ងងុយគេង​ ឬមានសារធាតុស្រវឹង​។ ល។

អត្ថបទដែលជាប់ទាក់ទង
Open

Close