កីឡាករ រិទ្ធី គ្រីបណាន់ មានឥរិយាបទ មិនសមរម្យ ក្នុងកំឡុងពេលប្រកួត! សហព័ន្ធប្រដាល់គុនខ្មែរ ដាក់ពិន័យ ផ្អាកមិនអោយប្រកួត ៦សប្តាហ៍!
កីឡា ៖ សហព័ន្ធប្រដាល់គុនខ្មែរ សម្រេចដាក់ពិន័យ កីឡាករ រិទ្ធី គ្រីបណាន់ នៅក្លឹប Supper Fight & GYM មិនអោយប្រកួត ៦សប្តាហ៍ ដោយកីឡករ រូបនេះ បានប្រើកាយវិការ មិនសមរម្យ ក្នុងកំឡុងពេលប្រកួត។
ដូច្នេះ ធ្វើអោយជំនួប សងសឹក ជាមួយ អន្ទិត បឿក ត្រូវអាក់ខាន និងចូលខ្លួនមកជំនួស ដោយ រិទ្ធី សុធីន នៅសង្វៀន VIP ម៉ាស៊ីនត្រជាក់ស្ថានីយទូរទស្សន៍ហង្សមាស HDTV (ព្រែកឯង) ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ។