ឯកឧត្តម គួច ចំរើន អំពាវដល់ប្រជាពលរដ្ឋ ដែលមានដីឡូតិ៏ រងផលប៉ះពាល់គម្រោងផ្លូវ ៦០ម៉ែត្រ ក្នុងប្លុកB2 ត្រូវដោះដូរថ្មី ២១៥ឡូតិ៏ ស្ថិតក្នុងឃុំវិហារសួគ៌
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និងលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុក បានអមដំណើរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចុះមកដល់ទីតាំងដីឡូតិ៏ដោះដូរថ្មី សរុបចំនួន ២១៥ឡូតិ៏ របស់ប្រជាពលរដ្ឋដែលប៉ះពាល់គម្រោងផ្លូវ ៦០ម៉ែត្រ ក្នុងប្លុកB2 ។
ក្នុងនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវដល់ប្រជាពលរដ្ឋដែលមានដីឡូតិ៏ដែលប៉ះពាល់គម្រោងផ្លូវ ៦០ម៉ែត្រ ក្នុងប្លុកB2 ដែលត្រូវដោះដូរថ្មី សរុបចំនួន ២១៥ឡូតិ៏ ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលនៅសេសសល់មិនទាន់មកដាក់ស្វយប្រកាសបញ្ជាក់ក្បាលដី សូមអញ្ជើញមកដាក់ពាក្យស្វ័យប្រកាសដីឡូតិ៏ឲ្យបានរួសរាន់ នៅទីតាំងដីឡូតិ៍ផ្ទាល់ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឲ្យបានគ្រប់ៗគ្នា។