ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំង ចាប់ពីខែកុម្ភៈ ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥។
ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការប្រើប្រាស់ទឹក ដោយសន្សំសំចៃកម្រិតខ្ពស់ នៅខែកុម្ភៈ និងខែមីនាខាងមុខនេះ ជាពិសេសតំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹក៕