គ្រូបង្រៀន កិច្ចសន្យា នៅសាលាបឋមសិក្សាទួលកី ត្រូវបានបញ្ឈប់ ពីការងារត្រូវដោះស្រាយបញ្ចប់ ហើយ! តែ អាជ្ញាធររាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុកឧបត្ថម្ភប្រចាំខែ និងឲ្យគ្រូមកបង្រៀនវិញ!

ភ្នំពេញ ៖ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បញ្ជាក់អោយដឹងនៅថ្ងៃទី៥ ខែកុម្ភ:ឆ្នាំ២០២៥ នេះថា ករណី គ្រូបង្រៀនកិច្ចសន្យា ចំនួន២នាក់ នៅសាលាបឋមសិក្សាទួលកី ស្ថិតក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានបញ្ឈប់ពីការងារ ដោយសារតែមិនមានប្រាក់ឧបត្ថម្ភ នោះ ធ្វើឲ្យចំនួនសិស្សកើនឡើងនៅក្នុងថ្នាក់រៀន និងបង្កើតបានជាក្ដីកង្វល់ ដល់អាណាព្យាបាលសិស្ស តូចៗ នាំគ្នាមកសាកសួរនៅសាលារៀន ពេលនេះ បានដោះស្រាយបញ្ចប់ហើយ តែ អាជ្ញាធររាជធានីភ្នំពេញ ជាអ្នកទទួលបន្ទុក ឧបត្ថម្ភប្រចាំខែ និងឲ្យគ្រូមកបង្រៀនវិញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close