ផ្ទុះការគាំទ្រខ្លាំង! មហាជន សំណូមពរ អាជ្ញាធរ ខណ្ឌ/ខេត្ត ទាំងអស់ គួរយកគំរូ

ភ្នំពេញ៖ ដោយមានមតិដឹកនាំពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ សហការជាមួយក្រុមហ៊ុនម៊ីហ្ស៊ុដា ចុះឈូសឆាយលាងសម្អាត និងរៀបចំសណ្ដាប់ធ្នាប់ (កាត់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម លើចិញ្ចើមផ្លូវសាធារណៈ) តាមបណ្ដោយផ្លូវទួលពង្រ និងមហាវិថីចោមចៅ ស.កចោមចៅទី១ រហូតដល់ព្រំប្រទល់ខណ្ឌដង្កោ។

សម្ភារៈរួមមាន៖ ១. ហ្សាហ្សឺខណ្ឌ ១គ្រឿង ២. ឡានបោសដីខណ្ឌ ១គ្រឿង ៣. ឡានបូមដីក្រុមហ៊ុនមីហ្ស៊ុដា ២គ្រឿង អភិបាលរង រូបនេះ លើកឡើងថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់ កិត្តិយស ខណ្ឌ និងរាជធានីភ្នំពេញ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ។

សូមជម្រាបថា ដើម្បីឱ្យសណ្ដាប់ធ្នាប់របៀបរៀបរយ តាមដងផ្លូវសាធារណៈ និងចរាចរណ៍ បានល្អប្រសើរ រដ្ឋបាលក្រុងភ្នំពេញ អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការគ្រប់ខណ្ឌ និងកងកម្លាំង មានសមត្ថកិច្ច ចូលរួមអនុវត្តន៍ សេចក្តីណែនាំ ស្តីពី ការដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

មហាជន គាំទ្រយ៉ាងខ្លាំង និងសំណូពរ ដល់អាជ្ញាធរខណ្ឌទាំង១៤ និងតាមបណ្តាខេត្តទាំងអស់ គិតគូ និងរៀបចំ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងមូលដ្ឋាន ក្នុងដែនសមត្ថកិច្ច របស់អោយបានល្អប្រសើរផង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close