ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចលុប ឈ្មោះ សមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំង សំណាក់សម្ដេចព្រះសង្ឃរាជទាំង២គណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមក។
នេះ បើយោងតាមលិខិតដែលសារព័ត៌មានយើងទទួលបាន នៅថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៥ នេះ។