ក្រុមក្មេងទំនើង ៤នាក់ វាយគ្នាយប់ ម៉ិញ សមត្ថកិច្ច ឃាត់ខ្លួនបានហើយ

បាត់ដំបង៖ នៅព្រឹកថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០២៥ យោងតាមសេចក្តីបំភ្លឺព័ត៌មានក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូម ជម្រាប ជូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីយប់ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០២៥ បានឃើញ ព័ត៌មានក្នុងបណ្តាញសង្គមផ្សព្វផ្សាយពីករណីក្រុមក្មេងទំនើង បង្កសកម្មភាពដេញវាយគ្នា នៅចំណុចមាត់ស្ទឹងសង្កែ ត្រើយខាងកើត ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ការិយាល័យជំនាញ និងអធិការនគរបាលក្រុងបាត់ដំបង ឱ្យចាត់វិធាន ការជាបន្ទាន់លើករណីនេះ រហូតមកដល់ពេលនេះ សមត្ថកិច្ចកំណត់មុខសញ្ញាបាននិងនាំខ្លួនពួកគេចំនួន០៤នាក់​ហេីយយកមកធ្វើការសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាននិងសូមបន្តចូលរួមសហការជាមួយ សមត្ថកិច្ចតាមរយៈការផ្តល់នូវព័ត៌មានបានឆាប់រហ័សនិងទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ ស្នងការសូមរំលឹកដាស់តឿនជាថ្មីម្តងទៀត ចំពោះក្រុមយុវ ជន ដែល ធ្លាប់បានធ្វើសកម្មភាពបង្កការអុកឡុករំ ខាន នៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន ត្រូវបញ្ឈប់សកម្ម ភាពជាបន្ទាន់ ព្រោះសមត្ថកិច្ចមិនមានការលើកលែង អនុគ្រោះបន្តទៀតនោះទេ បើពួកគេ នៅតែបន្តសកម្មភាពបែបនេះតទៅទៀត ៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close