គណនីហ្វេសប៊ុក ឈ្មោះ Van Soroth ៖ លឺថាចង់សម្លាប់ខ្ញុំមែន គ្រាន់តែខ្ញុំចូលទៅដល់វង់ផឹក ប្រាប់សូមជួយបន្ថយសំឡេងច្រៀងបន្តិច….!
ខេត្តស្វាយរៀង៖ យោងតាម គណនី ហ្វេសប៊ុក ឈ្មោះ Van Soroth បង្ហោះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងដូចខាងក្រោមថា៖
លឺថាចង់សម្លាប់ខ្ញុំមែន គ្រាន់តែខ្ញុំចូលទៅដល់វង់ផឹក ប្រាប់សូមជួយបន្ថយសំឡេងច្រៀងបន្តិចទៅព្រោះអីអ្នកជួលផ្ទះគាត់ធ្វើការយប់ថ្ងៃគាត់សម្រាកសូមមីងប្រាប់កូនស្រីមីងផង ប៉ាក្មេកខ្ញុំគាត់ស្លាប់ហើយ បំណុលធនាគារទាំងអស់ដែលប៉ាជំពាក់គេ ពីនាក់ប្តីប្រពន្ធខ្ញុំជាអ្នករាប់រងព្រោះគ្រួសារខ្ញុំបានចំណូលពីផ្ទះជួលនេះទេត្រូវបង់ធនាគារ១ខែ៣២០០$ បូកបញ្ចូលប្រាក់ខែខ្ញុំ ប្រពន្ធខ្ញុំ និងប្អូនថ្លៃ ទ្រាំអត់ឃ្លានដើម្បីកុំអោយធនាគាររឹបផ្ទះ។
គ្រាន់តែខ្ញុំសូមណូមពរប៉ុណ្ណឹងមីងនិងកូនស្រីមីងប្រើសំដីអសុរស់ប្រមាឌមើលងាយពីការងាររបស់ខ្ញុំស្អីសម្បត្តិត្រឹមថតCameraចង់ខ្លាំងស្អី នឹងបានគប់ដុំថ្មមកលើពីអ្នកប្តីប្រពន្ធខ្ញុំទៀត។
សូមបញ្ជាក់គ្រួសារគាត់ស្រែកច្រៀង២០ថ្ងៃហើយ ក្នុង១ខែ មិនថាថ្ងៃបុណ្យ ថ្ងៃធ្វើការទេ ពីថ្ងៃត្រង់រហូតដល់ម៉ោង១០យប់។ បើចង់សម្លាប់ខ្ញុំពេលខ្ញុំទៅដល់បាវិត ខ្ញុំឈរអោយកាប់សម្លាប់ខ្ញុំមិនតដៃទេ ស្លាប់ដើម្បីការពារសិទ្ធរស់នៅក៏ខ្ញុំអស់ចិត្តដែរ។ផ្សារតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង