លោក មាន ចាន់យ៉ាដា ៖ គ្មានឡើយពាក្យថា«ពលរដ្ឋក្រីក្រដែលគ្មានដីផ្ទាល់ខ្លួន»

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពីកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពដែលផ្ដួចផ្ដើមឡើងដោយ សម្ដេច មហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការការពារព្រៃឈើកុំឲ្យបាត់បងនឹងរួមចំណែកក្នុងការកសាងអភិវឌ្ឍសហគមន៍ដែលអាស្រ័យផលដីសម្បទានសង្គមកិច្ច។

ចាប់ពីថ្ងៃនេះតទៅបងប្អូនដែរពិតជាគ្មានដី នឹងក្រីក្រពិតប្រាកដអាចមកស្នើសុំដីពីអាជ្ញាធរនៅគ្រប់ ឃុំ-សង្កាត់ ក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យលក្ខខណ្ឌដែលអាចទទួលបានរួមមានជាជនជាតិខ្មែរ ជាអ្នកក្រីក្រពិតប្រាកដ ខ្វះដីពិតប្រាកដ និងស្ម័គ្រចិត្តរស់នៅតាមការរៀបចំរបស់អាជ្ញាធរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close