បាត់ដំបង៖គ្រោះអគ្គីភ័យបានកើត១លើក បណ្តាលអោយឆេះផ្ទះមួយខ្នង ប្រភេទផ្ទះតៀម ទំហំ៩ម៉ែត្រ គុណ ៤០ម៉ែត្រ សង់អំពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះ១០០% និងឆេះឃ្លាំងផ្នែកខាងក្រោយផ្ទះ ១ខ្នង ទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៤៥នាទី ព្រឹក ថ្ងៃទី៣ ខែគុម្ភៈ ឆ្នាំ២០២៥ ចំណុចទី២ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះឈ្មោះប្រាង តាយ ភេទប្រុស អាយុ៧០ឆ្នាំ បានបញ្ជាក់ថា៖ ទ្រព្យសម្បត្តិដែលខាតបង់ ក្នុងនោះមាន ឆេះមាន់អស់ចំនួន៦០ក្បាល ទូទឹកកក ១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចសន្និដ្ឋានបឋមថា៖ករណីខាងលើអាចបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី។
ចំណែកកងអន្តរាគមន៍ បង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចេញរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង និង ប្រើប្រាស់ទឹក អស់២ឡាន ទើបអណ្តាតភ្លើងស្ងប់រំលត់ អស់ទៅវិញ។
សមត្ថកិច្ចបញ្ជាក់ថា៖គ្រោះអគ្គីភ័យ ដូចការរៀបរាប់ខាងលើ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕ ដោយ សុខ កុសល