ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ លិខិតកោះហៅ ឈ្មោះ សុខ គន្ធា ភេទ ស្រី ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ ទីលំនៅសព្វថ្ងៃ ភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឱ្យចូលមកកាន់ អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ១៤:០០ នាទីរសៀល ដើម្បីឆ្លើយបំភ្លឺ ពីដំណើររឿងពាក់ព័ន្ធនឹងការផ្សព្វផ្សាយក្នុងគេហទំព័រហ្វេសបុកផេក Kong Kan TV និង Oudom TV កាលពីថ្ងៃ០៤ ខែមករា ឆ្នាំ២០២៥។