ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៩ និង ៣០នាទី ត្រង់ចំណុច លើផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មាន ករណី គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្ត និងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យជនរងគ្រោះ ម្នាក់ បើកម៉ូតូសណ្តោង រ៉ឺម៉ក បានស្លាប់នៅកន្លែងកើតហេតុ។
១-ភាគីរថយន្ត ម៉ាក ស្តារិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BW-9795 អ្នកបើកបរត្រូវបាន សមត្ថកិច្ចជំនាញ ឃាត់ខ្លួន និងយកមកត្រួតពិនិត្យ ជាតិ អាល់កុល ជាលទ្ធផលកម្រិត 0.67 mg/l
បច្ចុប្បន្ន អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចជំនាញឃាត់បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីសាកសួរ ចាត់ការតាមនីតិវិធី៕