ខេត្តកណ្តាល៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល បញ្ជាក់ថា ក្រោមការសម្របសម្រួលបញ្ចប់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមជម្រាបជូនដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ ដែលមានដីឡូតិ៏ ដែលប៉ះពាល់គម្រោងផ្លូវ ៦០ម៉ែត្រ
ដីឡូតិ៏ សរុបចំនួន ២១៥ ឡូតិ៏ ដែលត្រូវដោះដូរថ្មី (មានភ្ជាប់ជាមួយបញ្ជីឈ្មោះនៅខាងក្រោម)។
រដ្ឋបាលស្រុកខ្សាច់កណ្តាល សូមអញ្ជើញយកឯកសារពាក់ព័ន្ធត្រូវភ្ជាប់មកជាមួយដូចជា៖
– លិខិតផ្ទេរសិទ្ធិច្បាប់ដើម ដែលមានស្នាមមេដៃរវាងក្រុមហ៊ុន ៧អិនជី និងអតិថិជនទិញដីឡូតិ៏
– ចំពោះអ្នកដែលបានផ្ទេរសិទ្ធិបន្ត ត្រូវភ្ជាប់មកជាមួយលិខិតទិញលក់ និងលិខិតផ្ទេរសិទ្ធិច្បាប់ដើម ដែលមានស្នាមមេដៃរវាងក្រុមហ៊ុន ៧អិនជី និងអតិថិជនទិញដីឡូតិ៏ដើម
-អត្តសញ្ញាណបណ្ណ,សំបុត្រកំណើត,សំបុត្រអាពាហ៍ពិពាហ៍,សៀវភៅស្នាក់នៅ,សៀវភៅគ្រួសារ (បញ្ជាក់ថតចំលង)
*ទីតាំងដែលត្រូវដោះដូរថ្មី និងជាកន្លែងទទួលស្វ័យប្រកាស
https://maps.app.goo.gl/C7VgPQS3YJAuiisR8…

*កាលបរិច្ឆេទទទួលស្វ័យប្រកាស
ចាប់ពីថ្ងៃទី៣ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥