ស្ងាត់មួយរយៈ មកវិញទៀត! លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី សន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត
ភ្នំពេញ ៖ នៅថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងធម្មការ និងសាសនា បាន កិច្ចសន្យា លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី សន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី
វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត
បានធ្វើកិច្ចសន្យាមានដូចខាងក្រោម
១.បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ:
២.យល់ព្រមលុបរូបភាពនិងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី
៣.ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ
៤.ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់
៥.ធ្វើវីដេអូសូមទោសជាសាធារណ: និងសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ។