ចាក់សោរ ពីក្រៅ ចេញទៅបេះបន្លែ ភ្លើងឆេះតូប កូនប្រុសស្រីទាំង២នាក់ បាត់បង់អាយុជីវិត ក្នុងភ្នក់ភ្លើង

បាត់ដំបង៖ អគ្គិភ័យ ឆេះតូបលក់ចាប់ហួយ បណ្តាលអោយក្មេង ប្រុស ស្រី២នាក់ បងប្អូនបង្កើត បាត់បង់ជីវិត ក្នុងភ្នក់ភ្លើង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ចំណុចក្រុមទី១ ភូមិអង់ជើង ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗនោះ រាប់រៀបថា ពួកគាត់ ក៍មិនដឹងថាមាន អគ្គិភ័យ ឆាបឆេះដែរ រហូតដល់ឮស្នូរផ្ទុះធុងហ្គាស ទើបដឹងថា មានអគ្គិភ័យ ឆាបឆេះ តូបលក់ដូរ នៅចំណុចខាងលើ ក៍ផ្អើលនាំគ្នាទៅជួយពន្លត់ ជាអកុសល តូបក៍ឆេះ មនុស្សក៍ស្លាប់ ដោយសារ ម្តាយ ចាក់សោរទ្វារពីក្រៅ ចេញទៅបេះបន្លែ រៀបចំទុកអោយ ម៉ូយពេលព្រឹក។

សមត្ថកិច្ច បានបញ្ជាក់ថា ស្ត្រីជា ម្តាយឈ្មោះ ហ៊ុន សុគន្ធី អាយុ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុ  បានចាក់សោរទ្វាទុក អោយកូនៗ គេងខាងក្នុងតូប ចំណែករូបគាត់ចេញទៅចំការ នៅម៉ោង៨ និង ៣០នាទី យប់ ចំងាយពីផ្ទះប្រហែល ១៦០ម៉ែត្រ ទំរាំតែដឹង គ្រប់យ៉ាងត្រូវបានបញ្ចប់ ទាំងតក់ស្លុត និងទ្រហ៊ោយំ។

ចំពោះទំហំ នៃការខាតបង់រួមមាន ៖ តូបចាប់ហួយសង់អំពីឈើ ផ្ទាល់ដី ដំបូលប្រក់ស័ង្កសី ទំហំ៥ម៉ែត្រ គុណ ១២ម៉ែត្រ ទ្រព្យសម្បត្តិ ឆេះអស់ទាំងស្រុង ។

កូនសំណព្វចិត្តទាំងពីរនាក់

ទី១-ឈ្មោះ សុីថា សាវឌី ភេទស្រី អាយុ១២ឆ្នាំ

ទី២-ឈ្មោះ សុីថា សុវណ្ណដា ភេទប្រុស អាយុ៥ឆ្នាំ។

ចំពោះ មូលហេតុ ដែលបង្កអោយមានអគ្គិភ័យ ខាងលើ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ ៕ ដោយ ៖​ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close