ឃុំខ្លួនជាបណ្តោះអាសន្នហើយ! ករណី កាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ៖ នៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ សាលាដំបូងខេត្តពោធិ៍សាត់ បានចោទប្រកាន់ជនល្មើសចំនួន២នាក់ ពីបទ កាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ នៅភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ថិតក្នុងដែនជម្រកសត្វព្រៃ ភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងបានបញ្ជូនទៅពន្ធនាគាខេត្តពោធិ៍សាត់ ឃុំខ្លួនជាបណ្តោះអាសន្ន។