មន្ត្រីយោធា ម្នាក់នេះ មានប្រវត្តិ មិនធម្មតា ! ជួញដូរគ្រឿងញៀន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង  ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងក្នុងទឹកដីប្រទេសថៃ

ខេត្តបាត់ដំបង៖ យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីវេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៥ នៅចំនុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន អ.ហ ស្រុកកំរៀង បានចាប់ខ្លួនជនត្រូវចោទ  ឈ្មោះ ហម រ៉ា ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ យោធា រស់នៅភូមិគគីរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ៥៦តព្រ/២៥ ចុះថ្ងៃទី ២៨-មករា-២០២៥ របស់លោកស្រី នុត សុម៉ារី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ។ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ស្ថានទម្ងន់ទោស :បរិមាណគ្រឿងញៀនច្រើនលើសលប់) ប្រព្រឹត្តនៅចំនុចភូមិសាស្រ្តខេត្តបាត់ដំបង  ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងក្នុងទឹកដីប្រទេសថៃ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២២-មករា-២០២៥។

វត្ថុតាងដកហូតមាន:

១.ទុសសៀ ០១ មានបង់គ្រាប់ចំនួន០៣ និង គ្រាប់ចំនួន៩០គ្រាប់
២.ទូរស័ព្ទចំនួន ០២គ្រឿង ។

បច្ចុប្បន្ន ជនត្រូវចោទកំពុងឃាត់ខ្លួននៅការិយាល័យជំនាញចាត់ការតាមនីតិវិធី។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close