លោក សរ សុពុត្រា ៖ គ្មានអន្តរាគមន៍ គ្មានលើ-ក្រោម គ្មានក្នុង-ក្រៅ អ្នកប្រព្រឹត្តបំពាន នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់! ជូនជ្រាប!

ខេត្តស្ទឹងត្រែង៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ៖ គ្មានអន្តរាគមន៍ គ្មានលើ-ក្រោម គ្មានក្នុង-ក្រៅ អ្នកប្រព្រឹត្តបំពាន នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់! ជូនជ្រាប!

នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បង្ហោះលើគណនីហ្វេសប៊ុកផ្លូវថា ៖ ខ្ញុំសុំការយោគយល់ និងអធ្យាស្រ័យពីពុកម៉ែ ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងមិត្តភ័ក្ត្រ និងញាតិសន្តានជិតឆ្ងាយ! ពាក់ព័ន្ធនឹងការស្នើសុំដីក្នុងកម្មវិធីផ្តល់ដី ការពារព្រៃដេីម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅចំណុចអូរសែវ ភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង (អនុវត្តជំហានទី១ ចំនួន ៥០០គ្រួសារ) សូមបញ្ឈប់ការទាក់ទងផ្ទាល់មកខ្ញុំ ព្រោះខ្ញុំគ្មានដីជូនទេ ហើយខ្ញុំក៏មិនមានសិទ្ធិសម្រេចដែរ។

សូមលោកអ្នកអញ្ជើញអនុវត្តតាមស្មារតីនៃសេចក្តីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាន ផ.ក.អ. ដែលបានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យ-ដាក់ពាក្យ ព្រមទាំងនីតិវិធី និងលក្ខណៈវិនិច្ឆ័យដែលត្រូវផ្តល់ជូន! ដោយសេចក្តីគោរព។


=

អត្ថបទដែលជាប់ទាក់ទង
Open

Close