អភិបាលខេត្តកំពង់ចាម ៖ ស្រូវចុងដៃ ប្រឈម និងការខ្វះទឹក អាជ្ញាធរខេត្ត អាចដោះស្រាយ បានទាន់ពេលវេលា!

កំពង់ចាម ៖ ដើម្បីបញ្ជៀសការខ្វះទឹកស្រោចស្របស្រូវប្រាំង របស់ប្រជាពលរដ្ឋ នៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៥ នេះ  លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពស្ថានីយ៍បូមទឹកបញ្ចូលប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ដើម្បីមានលទ្ធភាពក្នុងការបញ្ជូនទឹកផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ស្រោចស្របដំណាំស្រូវរបស់ពួកគាត់បានគ្រប់គ្រាន់ក្នុងរដូវប្រាំងនេះ។
លោក  អ៊ុន ចាន់ដា បានមានប្រសាសន៍ហើយដឹងថា នៅស្ថានីយ៍បូមទឹកព្រែកពោធិ៍ ក្នុងស្រុកស្រីសន្ធរនេះ មានម៉ូទ័របូមទឹកចំនួន ៧ គ្រឿង បូមបញ្ចូលប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្គត់ផ្គង់ឲ្យប្រជាពលរដ្ឋស្រោចស្របដំណាំស្រូវ លើផ្ទៃដីក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មាន ៧ឃុំ ដែលមានទំហំដីស្រែប្រមាណជា ជាង ៨,០០០ ហិចតា បន្ថែមពីលើនេះ ក៏មានឃុំមួយចំនួនទៀត របស់ខេត្តកណ្ដាល ក៏បានទទួលទឹក ពីប្រព័ន្ធធារាសាស្ត្រនេះ ទៅស្រោចស្របដំណាំរបស់ពួកគាត់ផងដែរ ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងទៀតថា ប៉ុន្តែថ្មីៗនេះ ម៉ូទ័របូមទឹកនៅស្ថានីយ៍ព្រៃពោធ៍ខូចអស់ ៥ គ្រឿង គឺដំណើរការបានតែ ២គ្រឿងប៉ុណ្ណោះជាហេតុធ្វើឲ្យដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃ ប្រឈមនិងការខ្វះទឹក ហើយប្រការនេះ មន្ត្រីជំនាញនៃក្រសួងធនធានទឹក និងឧតុនិយម និងចុះមកធ្វើការជួសជុលម៉ូទ័រទាំង ៥ គ្រឿងដែលខូច នៅល្ងាចថ្ងៃដដែលនេះ ឲ្យដំណើរការឡើងវិញ ។ ដូច្នេះចំពោះស្រូវរបស់ប្រជាពលរដ្ឋនៅចុងដៃដែលប្រឈម និងការខ្វះទឹកនោះ គឺអាជ្ញាធរខេត្ត អាចដោះស្រាយបានទាន់ពេលវេលា ។
អត្ថបទដែលជាប់ទាក់ទង
Open

Close