អភិបាលខេត្តកំពង់ចាម ជម្រុញឲ្យសេវាករ ពន្លឿនការងារ ដើម្បីការផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់ក្នុងដែនរបស់ខ្លួន
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះពិនិត្យស្ថានភាព និងបើកកិច្ចប្រជុំ សម្រួញឲ្យសេវាករ ពន្លឿនការងារ ដោះស្រាយឲ្យបានឆាប់រហ័ស ក្នុងការផ្គត់ផ្គង់ទឹកស្អាត ឲ្យប្រជាពលរដ្ឋប្រើ ក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ។
បើតាម លោក ប៊ិន ឡាដា អភិបាលស្រុកស្រីសន្ធរបានឲ្យដឹងថា សេវាករដល់ទទួលបានអាជ្ញាប័ណ្ណក្នុងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងឃុំព្រែកដំបូកនេះ គឺចាប់តាំងពីឆ្នាំ ២០១២ មកម៉្លេះ ហើយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់បានកើតឡើង នៅឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន។
លោកអភិបាលស្រុក បានបញ្ជាក់ថា នៅក្នុងកំឡុងពេលមានបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនេះ គឺប្រជាពលរដ្ឋបានប្រើប្រាស់ ទឹកមិនស្អាត ទឹកមានកករ និងប្រើទឹកមិនគ្រប់គ្រាន់ ឬមានពេលខ្លះ ដាច់ទឹករយៈពេលយូរថ្ងៃថែមទៀតផង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ បន្ទាប់ពីទទួលបានការរាយការណ៍ពីអភិបាលស្រុកស្រីសន្ធរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ជំរុញឲ្យសេវាករ ធ្វើយ៉ាងណាពន្លឿនការងាររបស់ខ្លួន ដើម្បីផ្គត់ផ្គង់ទឹកស្អាតឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្នុងដែនរបស់ខ្លួន យ៉ាងយូរបំផុត រយៈពេល៣ខែទៀតប៉ុណ្ណោះ ។
![](https://www.tnn-news.com/wp-content/uploads/2025/01/475306931_954048953488033_3359563948889410998_n-1024x682.jpg)
![](https://www.tnn-news.com/wp-content/uploads/2025/01/475677757_954048993488029_729047085102584974_n-1024x682.jpg)
![](https://www.tnn-news.com/wp-content/uploads/2025/01/475650515_954049736821288_2965150073341888486_n-1024x682.jpg)
![](https://www.tnn-news.com/wp-content/uploads/2025/01/475637998_954049606821301_3530546040275541986_n-1024x682.jpg)
![](https://www.tnn-news.com/wp-content/uploads/2025/01/475696497_954049423487986_944406227026256224_n-1024x682.jpg)
![](https://www.tnn-news.com/wp-content/uploads/2025/01/475742190_954049573487971_2587049565383998856_n-1024x682.jpg)
![](https://www.tnn-news.com/wp-content/uploads/2025/01/475580713_954049106821351_3909072121502650692_n-1024x682.jpg)
![](https://www.tnn-news.com/wp-content/uploads/2025/01/475543656_954049533487975_2179643697646474198_n-1024x682.jpg)
![](https://www.tnn-news.com/wp-content/uploads/2025/01/475319409_954049476821314_5727421580316800318_n-1024x682.jpg)
![](https://www.tnn-news.com/wp-content/uploads/2025/01/475309057_954049703487958_4980980225389472506_n-1024x682.jpg)
![](https://www.tnn-news.com/wp-content/uploads/2025/01/475744784_954049386821323_8383804602900711091_n-1024x682.jpg)