ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ មន្ត្រីយោធា ម្នាក់ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន
ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២ និង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានស្រាវជ្រាវឃាត់ខ្លួនជនត្រូវចោទ នៅចំណុចផ្លូវលេខ៦១ កែង៩២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក វុិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៤។
ជនត្រូវចោទ ឈ្មោះ ភោគ សីហា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ យោធា ទីលំនៅបច្ចុប្បន្នផ្ទះលេខ១៣១៩E ផ្លូវជាតិលេខ៥ ភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនត្រូវចោទ សមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕