ក្នុងខេត្តក្រចេះទាំងមូល មាន​សត្តឃា​តដ្ឋានប្រភេទ “ ខ ” ចំនួន៦ ទីតាំង មិនទាន់អនុវត្ត​តាម​បទ​ដ្ឋានបច្ចេកទេសល្អប្រសើរ ខ្វះអនាម័យនៅក្នុងទីធ្លា ខ្វះបច្ចេកទេស​សម្រាប់​ការ​ពិឃាត រឺឯការទុកដាក់សាច់ និងផលិតផលសាច់នៅមិនទាន់​អនុវត្ត​តាម​វិធាន​អនាម័យនៅឡើយ!

ខេត្តក្រចេះ ៖ កាលពីនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ និងដោយមានការចូលរួមពីតំណាងអគ្គនាយក​ដ្ឋាន​សុខភាព​សត្វ និងផលិតកម្មសត្វ ថ្នាក់ដឹកនាំ និងការិយាល័យជំនាញនៃមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្តក្រចេះ បានបន្តចុះតាមដាន ត្រួតពិនិត្យការងារពាក់​ព័ន្ធ​ផលិតកម្ម​សត្វក្នុងខេត្តក្រចេះ។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះត្រួត​ពិនិត្យ​លើទីតាំងសត្តឃាតដ្ឋានជាក់ស្តែងចំនួន០៤ ទីតាំង ស្ថិតនៅក្នុងស្រុកស្នួល ស្រុកសំបូរ ស្រុកឆ្លូង និងក្រុងក្រចេះ។ នៅក្នុងខេត្តក្រចេះទាំងមូលមាន​សត្តឃា​តដ្ឋានប្រភេទ “ ខ ” ចំនួន៦ ទីតាំង ។ តាមការពិនិត្យឃើញថា​ សត្តឃាតដ្ឋាន​ដែល​បានចុះត្រួតពិនិត្យជាក់ស្តែងទាំងនោះ នៅមានសភាពមិនទាន់អនុវត្ត​តាម​បទ​ដ្ឋានបច្ចេកទេសល្អប្រសើរ ខ្វះអនាម័យនៅក្នុងទីធ្លា ខ្វះបច្ចេកទេស​សម្រាប់​ការ​ពិឃាត រឺឯការទុកដាក់សាច់ និងផលិតផលសាច់នៅមិនទាន់​អនុវត្ត​តាម​វិធាន​អនាម័យនៅឡើយ។

ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យម្ចាស់សត្តឃាតដ្ឋានត្រូវយក​ចិត្តទុកដាក់​អនុវត្តតាមបច្ចេកទេស ដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តិ​ជាធរមាន​ឱ្យ​បានត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដើម្បីការពារសុខភាព​មនុស្ស សុខភាពសត្វ សុខុមាលភាពសត្វ និងបរិស្ថាន ព្រមទាំងទប់ស្កាត់ និង​លុប​បំបាត់​ការឆ្លងរាលដាលនៃជំងឺសត្វ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា

អត្ថបទដែលជាប់ទាក់ទង
Open

Close