ស្ត្រីម្នាក់ អង្គុយលើបង្អួច អា.ក្រា.ត.កា.យ នៅទីតាំងអគារមួយកន្លែង ក្នុងសង្កាត់ភ្នំពេញថ្មី

ភ្នំពេញ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌តាមបណ្តាញសង្គម ជុំវិញករណីស្ត្រីម្នាក់អង្គុយលើបង្អួច អាក្រាតកាយ នៅទីតាំងអគារមួយកន្លែង នៅចំណុចផ្ទះលេខ៨ ផ្លូវលេខ ១ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី សហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះពិនិត្យទីតាំងខាងលើ និងពិនិត្យបន្ទប់ដែលស្ត្រីនោះស្នាក់នៅ គឺពុំឃើញស្ត្រីរូបនោះទេ ដោយស្ត្រីរូបនោះបានចាកចេញពីកន្លែងស្នាក់នៅមុនពេលសមត្ថកិច្ចចុះពិនិត្យ។

បន្ទាប់ពីពិនិត្យឆែកឆេររួច សមត្ថកិច្ចបានធ្វើការណែនាំអប់រំដល់ម្ខាស់ទីតាំង និងណែនាំម្ចាស់ទីតាំងត្រូវរាយការណ៍មកសមត្ថកិច្ចនៅពេលឃើញស្ត្រីរូបនោះ ដើម្បីសមត្ថកិច្ចហៅបំភ្លឺសួរនាំជុំវិញករណីខាងលើ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close