អគ្គីភ័យឆាបឆេះផ្សារត្រីនៅក្រុងប៉ោយប៉ែត! លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលជាង១០០នាក់ និង រថយន្តដឹកទឹកចំនួន ៤គ្រឿង ទៅជួយពន្លត់ 

បន្ទាយមានជ័យ ៖នៅយប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ថ្ងៃទី២៨ ឈានចូល ២៩ ខែមករា ឆ្នាំ២០២៥ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្សារត្រី នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យឆាប់ឆេះតូបលក់ដូររបស់អាជីវករអស់ជាច្រើនតូប។
ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨៩១,៩១១ ជាង១០០ នាក់ នាំយករថយន្តទឹកចំនួន០៤គ្រឿង សហការជាមួយ កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ជួយអន្តរាគមន៍ពន្លត់កន្លែងកើតហេតុ រហូតដល់វេលាម៉ោង២៤:៥០នាទី ទើបគ្រប់គ្រងបាននិងភ្លើងរលត់ទៅវិញទាំងស្រុង។
លោកវរៈសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ករណីអគ្គីភ័យឆាប់ឆេះផ្សារត្រី បានបណ្ដាលឲ្យ ឆេះតូបអស់ចំនួន ៣តូប គឺតូបសាឡន១ តូបអីវ៉ាន់ចាបហួយ១ និងតូបលក់ខោអាវ១​ អីវ៉ាន់ឆេះទាំងស្រុង តែមិនបានបណ្ដាលឱ្យជនណាម្នាក់រងរបួស ឬស្លាប់បាត់បង់ជីវិតឡើយ៕
អត្ថបទដែលជាប់ទាក់ទង
Open

Close