លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ៖ ក្រុមក្មេងទំនើង ដែលបានប្រើហិង្សា ទៅវិញទៅមកចំនួន ១១ នាក់ នៅរង្វង់មូល ធុរ៉េន តុលាការ ចេញដីការ ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ហើយ!
ខេត្តកំពត៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានបញ្ជាក់ថា ក្រុមក្មេងទំនើង ដែលបានប្រើហិង្សា ទៅវិញទៅមកចំនួន ១១ នាក់ នៅរង្វង់មូល ធុរ៉េន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ត្រូវបាន តុលាការ ចេញដីការ ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ អំពាវនាវ ដល់ក្មួយៗផ្សេងៗ ទៀតកុំយកគំរូតាមអោយសោះ ខិតខំរៀនសូត្រ ធ្វើជាពលរដ្ឋល្អ និងជាកូនល្អសំរាប់ក្រុមគ្រួសារ។
លោកស្នងការ លើកឡើងថា ទឹកភ្នែករបស់ឪពុកម្តាយ ដែលក្មួយៗ ធ្វើអោយពួកគាត់ស្រក់នៅពេលនេះ នឹងតបស្នងមកដល់ក្មួយៗ វិញនៅពេលដែលក្មួយៗ ក្លាយទៅជាឪពុករបស់គេនៅថ្ងៃអនាគត សង្ឃឹមថា នៅពេលចេញមកវិញ ក្មួយៗនឹកភ្ញាក់រលឹកនឹងកែប្រែខ្លួនឡើងវិញ ។