ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយម្ចាស់បំណុល ដែលជាម្ចាស់ដីដើម ដោយឈរលើស្មារតីតម្កល់ផលប្រយោជន៍អតិថិជនជាអាទិភាព
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ៖ បន្ទាប់ពីទទួលបានសំណើសុំអន្តរាគមន៍របស់អតិថិជនបុរីនាគរាជសិទ្ធី មានទីតាំងស្ថិតនៅភូមិទួលពន្យាង សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានដឹកនាំសម្របសម្រួលស្វែងរកដំណោះស្រាយជាមួយម្ចាស់បំណុល ដែលជាម្ចាស់ដីដើម ដោយឈរលើស្មារតីតម្កល់ផលប្រយោជន៍អតិថិជនជាអាទិភាព។
ម្ចាស់បំណុល (ម្ចាស់ដីដើម) បានផ្តល់កិច្ចសហការ ដោយយល់ព្រមប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនមកក្រសួង ដើម្បីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិ ជូនអតិថិជន ក្នុងការអនុវត្តគោលនយោបាយ “បរិយាកាសគ្មានវិវាទ”។