អ្នកបើកបរ ២៥នាក់ ក្នុងចំណោម២៧៧នាក់ ត្រូវបាននគរបាលឃាត់យកមកអប់រំភ្លាមៗ ក្រោយរកឃើញបើកបរ មានជាតិស្រវឹង (ជាតិអាល់កុល) លើសកម្រិត
បន្ទាយមានជ័យ៖ ដើម្បីធានាបានសន្តិសុខសណ្តាប់ធ្នាប់ សាធារណះ និងសុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអ្នកចេញបទបញ្ជា ដល់ផែនជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុក ឲ្យបើកប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរមានជាតិស្រវឹង (ជាតិអាកុល) ពេលរាត្រី ដើម្បីរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ នឹងស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត។
លោកឧត្តមសេនីយ៍ត្រី ង៉ាន់ ចិន្តា ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការចុះឆែកអាវុធលើកំណាត់ផ្លូវជាតិលេខ៥ ចំនុចមុខសាលាក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹង។
ជាលទ្ធផល នគរបាលជំនាញយើងមានការសង្ស័យ បានធ្វើតេសលើអ្នកបើកបរ រថយន្តតូច ២៧២គ្រឿង , អ្នកបើកបររថយន្តធំ ០៤គ្រឿង ,ម៉ូតូ ៤១២ គ្រឿង, ម៉ូតូកង់បី ១១គ្រឿង, ពិនិត្យអ្នកបេីកបរសរុប ២៧៧ នាក់ ស្រី៥៩ នាក់។ ក្នុងនោះអ្នកបើកបរមាន ជាតិអាល់កុល ២៥នាក់ ។- ម៉ូតូ ១៩គឿង – រថយន្តតូច ០៦គ្រឿង ត្រូវបានធ្វើការអប់រំនៅនិងកន្លែង អោយថយជាតិអាល់កុល និងអោយសាច់ញាតិមកយកត្រឡប់ទៅលំនៅដ្ឋានវិញ៕