ក្រសួងធម្មការ និងសាសនា បើកកិច្ចប្រជុំពិភាក្សា រវាងក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ អំពីករណីបុគ្គល ទេវ សក្ខី ភគវន្ត នៃសមាគមទេវ សក្ខី ភគវន្ត ដែលបាននិយាយប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្រសួងធម្មការ និងសាសនា បានបើក កិច្ចប្រជុំពិភាក្សា រវាងក្រសួងធម្មការ និងសាសនា និងគណៈសង្ឃនាយកទាំងពីរគណៈ អំពីករណីបុគ្គល ទេវ សក្ខី ភគវន្ត នៃសមាគមទេវ សក្ខី ភគវន្ត ដែលបាននិយាយប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ និងគម្ពីរព្រះត្រៃបិដកកិច្ចពិភាក្សានេះ នៅទីស្តីការក្រសួង។

សេចក្តីថ្លែងការណ៍ របស់ អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមទូលថ្វាយ ប្រគេន និងជម្រាបជូន សម្តេចជាអម្ចាស់ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ ព្រះមេត្តានិងមេត្តាជ្រាបថា ក្រោយពីមានការ ផ្សព្វផ្សាយវីដេអូរបស់មេដឹកនាំសមាគមទេវ សក្ខី ភគវន្ត នាពេលកន្លងមក

អត្ថបទដែលជាប់ទាក់ទង
Open

Close